2014 in review

The WordPress.com stats helper monkeys prepared a 2014 annual report for this blog.

Here’s an excerpt:

A San Francisco cable car holds 60 people. This blog was viewed about 670 times in 2014. If it were a cable car, it would take about 11 trips to carry that many people.

Click here to see the complete report.

Advertisements
បានផ្សាយ​ក្នុង ទាំងអស់ | បញ្ចេញមតិ

ការ​ផ្លាស់ប្តូរ​ទម្លាប់​ពុករលួយ​នៅ​កម្ពុជា​ទាមទារ​ភាព​ក្លាហាន​របស់​ពលរដ្ឋ

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
១៩ មិនា ២០១៤

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ថ្លែង​នៅ​ក្នុង​កម្មវិធី ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ថ្លែង​នៅ​ក្នុង​កម្មវិធី ហេឡូវីអូអេ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៤។ (លឹម សុធី/វីអូអេ)

ភ្នំពេញ៖ ​​ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ និយាយ​ថា ប្រជាពលរដ្ឋ ​កម្ពុជា ចាំបាច់​ត្រូវ​មាន​ភាព​ក្លាហាន​ ជាងមុន​នៅ​ក្នុង​ការ​ប្រឈម​  ជាមួយ​អំពើ​ពុករលួយ ប្រសិន​បើ​ ពួក​គេ​មិន​ចង់​ក្លាយ  ​ខ្លួន​ជា​ផ្នែក​មួយ​នៃ​អំពើ​ពុករលួយ​នេះ​ ត ទៅ​ទៀត។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​  តម្លាភាព​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី ហេឡូវីអូអេ កាល​ពី​សប្តាហ៍​មុន​យ៉ាង​ដូច្នេះ​ថា៖

«ប្រសិន​បើ​គេ​ទារ​ យើង​ឲ្យ​សូកលុយ យើង​ត្រូវ​តែ​ប្តឹង យើង​ត្រូវ​តែ​រាយការណ៍​ ដើម្បី​តវ៉ា​កុំ​ឲ្យ​គេ​ប្រើ​ទម្លាប់​បែប​ហ្នឹង​ទៀត។ ពេល​ហ្នឹង យើង​មិន​មែន​គ្រាន់​តែ​រំដោះ​ខ្លួន​យើង​ពី​អំពើ​ពុករលួយ​ទេ យើង​ថែម​ទាំង​ជួយ​កែប្រែ​សង្គម​យើង និង​ជួយ​ការពារ​អ្នក​ក្រោយ​ទៀត​ កុំ​ឲ្យ​គាត់​ក្លាយ​ជា​ជនរងគ្រោះ​នៃ​អំពើ​ពុករលួយ។»

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, យុវជន, សេដ្ឋកិច្ច, សំឡេង, អត្ថបទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

អង្គការ​អាមេរិក​មួយ​ផ្តល់​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ដល់​និស្សិត​ស្រ្តី​ខ្មែរ​វ័យក្មេង

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
១២​ មិនា ២០១៤

អង្គការ​របស់​អាមេរិក​មួយ​ផ្តល់​កន្លែង​ស្នាក់នៅ​ឥត​គិតថ្លៃ​ដល់​និស្សិត​ស្រ្តី​ខ្មែរ​វ័យក្មេង

ភ្នំពេញ — អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ​ថា មូលនិធិ​ ហាប់ស្វែល (Harpswell Foundation)​បាន​និង​កំពុង​ផ្តល់​អាហារ​ កន្លែង​ស្នាក់​នៅ និង​ការ​បណ្តុះបណ្តាល​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​ដោយ​ឥតគិត​ថ្លៃ​ដល់​និស្សិត​ស្រី​ខ្មែរ​​ វ័យ​ក្មេង​រាប់​សិប​នាក់​ដែល​មក​ពី​ភូមិ​ក្រីក្រ​នានា​ទូទាំង​ប្រទេស​កម្ពុជា ។​ ស្ថាបនិក​អង្គការ​នោះ​និយាយ​ថា និស្សិត​ពូកែៗទាំង​នេះ​អាច​នឹង​ក្លាយ​ខ្លួន​ទៅ​ជា​អ្នក​ដឹកនាំ​ប្រទេស​កម្ពុជានៅថ្ងៃ​អនាគត។​

កញ្ញា​គីម សុខងីម​ត្រូវ​ចំណាយ​ពេល​ប្រមាណ​កន្លះម៉ោង​ក្នុង​ការ​ជិះ​កង់​ទៅ​រៀន នៅ​ឯ​សាកល​វិទ្យាល័យ​ភ្នំពេញ។​

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, វីដេអូ, សិទ្ធិមនុស្ស | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

អតីត​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ខ្សែ​ភាពយន្ត​ហូលីវូដ​ចង់​បន្សល់​កេរតំណែល​ជាមួយ​កុមារ​ក្រីក្រ​កម្ពុជា

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
០៤ មិនា​២០១៤

អតីត​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ខ្សែ​ភាពយន្ត​ហូលីវូដ​ចង់​បន្សល់​កេរតំណែល​ជាមួយ​កុមារ​ក្រីក្រ​កម្ពុជា

ភ្នំពេញ — ក្នុង​រយៈ​ពេល​១​ទសវត្សរ៍​ចុងក្រោយ​នេះ អតីត​នាយក​ប្រតិបត្តិ​ម្នាក់​នៃ​ក្រុមហ៊ុន​ផលិត​កុន​ហូលីវូដ​ដ៏​ល្បី​ល្បាញ​របស់​អាមេរិក ​បាន​បង្កើត​អង្គការ​មូលនិធិ​កុមារ​កម្ពុជា ​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ជីវិត​កុមារ​ក្រីក្រ​ខ្មែរ​និង​គ្រួសារ​របស់​គេរាប់​ពាន់​នាក់​តាម​រយៈ​ការ​ផ្តល់​ការ​អប់រំ ​និង​ឧបត្ថម្ភ​ស្បៀង​អាហារ​ និង​សេវា​ថែទាំ​សុខភាព​ជា​ដើម។​

កុមារី​ម៉ៅ លីហ្សា សព្វថ្ងៃ ​លែង​ដើរ​រើស​អេតចាយ​ជាមួយ​ជីដូន​របស់​នាង​ត​ទៅ​ទៀត​ហើយ។ ​ការងារប្រចាំ​ថ្ងៃ​របស់​នាង​នៅ​ពេល​នេះ​គឺសរសេរ ​អាន​សៀវភៅ​និង​ទៅ​សាលារៀន។​

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, វីដេអូ, សិទ្ធិមនុស្ស | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

យុវជន​សកម្ម​ក្នុង​កិច្ចការ​សង្គម​នៅ​តែ​ជួប​ហានិភ័យ​ខ្ពស់​ក្នុង​ពេល​បំពេញ​ការងារ

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
១៨​ កុម្ភៈ ២០១៤

លោក ជន ចាន់រ៉ែន អ្នក​ស្ម័គ្រចិត្ត​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល និង​ លោក​ ឈួន ភក្តិ ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋម​ឯករាជ្យ​ ចូល​រួម​បកស្រាយ​អំពី​បញ្ហា​ប្រឈម​នាន​ដែល​លោក​ទាំង​ពីរ​ជួប​ប្រទះ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤។ (លឹម សុធី វីអូអេ)

លោក ជន ចាន់រ៉ែន អ្នក​ស្ម័គ្រចិត្ត​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល និង​ លោក​ ឈួន ភក្តិ ប្រធាន​ក្រុម​ស្ម័គ្រចិត្ត​សង្គ្រោះ​បឋម​ឯករាជ្យ​ ចូល​រួម​បកស្រាយ​អំពី​បញ្ហា​ប្រឈម​នាន​ដែល​លោក​ទាំង​ពីរ​ជួប​ប្រទះ​នៅ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤។ (លឹម សុធី វីអូអេ)

ភ្នំពេញ៖ ​​ ក្រុម​យុវជន​ដែល​ធ្វើ​ការងារ​សង្គម​និយាយ​ថា ពួក គេ​នៅ​តែ​ប្រឈម​មុខ​ខ្ពស់ ​ចំ ពោះ​ សុវត្ថិភាព ​និង​សន្តិសុខ​ផ្ទាល់​ខ្លួន ព្រម​ទាំង​ការ​បៀត បៀន​រាងកាយ​នៅ​  ក្នុង​អំឡុង​ពេល​ដែល​ពួកគេ​  បំពេញ​ការងារ​របស់​ខ្លួន។

កញ្ញា ឡុង គឹមហ៊ាង មន្ត្រី​ជាន់ ខ្ពស់​ ខាង​ទំនាក់ទំនង  ​នៃ​អង្គការ​ក្រុម​ការងារ  ​ពិសេស​សិទ្ធិ​ លំនៅដ្ឋានដែល​ធ្វើ​ការ ងារគាំទ្រ​ជនរងគ្រោះ​នៃ​ការ ​រំ លោភ​ ដីធ្លី​នៅ​សហគមន៍​បឹងកក់ បាន​ថ្លៃង​នៅ​ក្នុង​បទសម្ភាស៍​មួយ​ជាមួយ​វីអូអេកាល  ​ពី​ពេល​ថ្មីៗ​នេះ​ថា នៅ​ក្នុង​ពេល​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​តវ៉ា​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច អាជ្ញាធរ​ខ្លះ​បាន​ឆ្លៀត​ឱកាស​ប៉ះពាល់​រាងកាយ​របស់​នាង​ដោយ​ឥត​អៀនខ្មាស់។

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, យុវជន, សិទ្ធិមនុស្ស, សំឡេង, អត្ថបទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ក្រុម​គ្រួសារ​កម្មករ​រោងចក្រ​កាត់ដេរ​ដែល​ត្រូវ​​បាញ់​ស្លាប់​ទន្ទឹង​រង់ចាំ​យុត្តិធម៌

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
០៦ កុម្ភៈ ២០១៤

ក្រុម​គ្រួសារ​​​កម្មករ​​រោងចក្រ​​កាត់ដេរ​​ដែល​​ត្រូវ​​​បាញ់​ស្លាប់​ទន្ទឹង​រង់ចាំ​​យុត្តិធម៌

ភ្នំពេញ — ក្រុម​គ្រួសារ​របស់​កម្មករ​រោងចក្រ​កាត់​ដេរ ដែល​ត្រូវ​បាន​កងកម្លាំង​រដ្ឋាភិបាល​កម្ពុជាបាញ់​ស្លាប់​នៅក្នុង​ការ​បង្រ្កាប​បាតុកម្ម​ដោយ​ហិង្សា​នៅ​លើ​ផ្លូវ​វ៉េងស្រេង ​ក្នុង​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ទន្ទឹងរង់ចាំ​យុត្តិធម៌​សម្រាប់​ប្តី​និង​កូនៗ​របស់​ពួក​គេ។

អ្នក​ស្រី ខាត់ សំនាង នៅ​ពេល​នេះ​ បាន​ឃើញ​ត្រឹម​តែ​រូបថត​សព​ប្តី​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្រីប៉ុណ្ណោះ។​

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, វីដេអូ, សិទ្ធិមនុស្ស | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

ក្រុមគ្រួសារ​អាច​ជា​ដើម​ចម​នៃ​​អំពើ​ពុករលួយ

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
០៦ កុម្ភៈ ២០១៤

សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​កាន់​បដា​ក្នុង​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

សកម្មជន​ប្រឆាំង​អំពើ​ពុករលួយ​កាន់​បដា​ក្នុង​ក្បួន​ដង្ហែ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

ភ្នំពេញ៖ អ្នក​តស៊ូ​មតិ​ប្រឆាំង​ នឹង​ អំពើ​ពុករលួយ​ និយាយ​ថា ឥរិយាបទ​នៅ​ក្នុង​ក្រុម​ គ្រួ សារ​ ខ្មែរ​ភាគ​ច្រើន​ អាច​ជា​ឫស​គល់ ​ដែល​នាំ​ឲ្យ ​កូនចៅ​របស់​ ពួកគេប្រព្រឹត្ត​ អំពើ​ពុករលួយ។

លោក រ័ត្ន សោភ័ណ ប្រធាន​ក្រុមប្រឹក្សាភិបាល​  របស់​អង្គការ​  តម្លាភាព​កម្ពុជា មាន​ប្រសាសន៍ ​នៅ​ក្នុង ​កម្មវិធី​ហេឡូ​ វីអូអេ កាល​ពីថ្ងៃ​ទី​៩​ខែ​មករា កន្លង ​ទៅ​នេះ​ថា ជា​ទូទៅ​ឪពុកម្តាយ​ខ្មែរ តែងតែ​សួរ​នាំកូនចៅ ​របស់​ខ្លួន​ថាតើ​ ការងារ​ដែល​ពួកគេ​ធ្វើ​នោះ រក​ប្រាក់​បាន​ច្រើន​ដែរ​ឬ​ទេ ជា​ជាងសួរ​ថា តើ​ពួកគេ​ចូលចិត្ត​ការងារ​របស់​ខ្លួន​ដែរ​ឬ​អត់។

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, យុវជន, សេដ្ឋកិច្ច, សំឡេង, អត្ថបទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

ក្រុមគ្រួសារ​កម្មករ​រោងចក្រ​ដែល​ត្រូវ​​បាញ់​ស្លាប់​ទាមទារ​យុត្តិធម៌​

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
០៦ មករា ២០១៤

គ្រួសារ​លោកសំ រ៉ាវី កម្មករ​ដែល​ត្រូវបាញ់ស្លាប់​ ​ធ្វើពិធី​បុណ្យសពរបស់លោក​នៅ​ថ្ងៃ​ទី​០៥ មករា ២០១៤។

គ្រួសារ​លោកសំ រ៉ាវី កម្មករ​ដែល​ត្រូវបាញ់ស្លាប់​ ​ធ្វើពិធី​បុណ្យសពរបស់លោក​នៅ​ថ្ងៃ​ទី​០៥ មករា ២០១៤។

ចាប់​ពី​ពេល​នេះ​ ទៅ អ្នក​ស្រី​ឈីវ ផានិត ​នឹង​លែង​បាន​ឃើញ​មុខ​ប្តី  ​ជា​ទី​ស្រឡាញ់​របស់​អ្នក​ស្រី​តទៅ​ទៀតហើយ។​

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, វីដេអូ, សិទ្ធិមនុស្ស | បានដាក់ពាក្យ​គន្លឹះ , | បញ្ចេញមតិ

បទសម្ភាសន៍៖​ផល​ប៉ះពាល់​នៃ​ទំនប់​វារីអគ្គិសនី​លើ​ជីវភាព​ពលរដ្ឋ

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
២៩ ធ្នូ ២០១៣

ទិដ្ឋភាព​ទន្លេសេសាន​ ទីដែល​រដ្ឋាភិបាល​បានអនុម័ត​ការសាងសង់​ទំនប់​វារីអគ្គិសនី​

ទិដ្ឋភាព​ទន្លេសេសាន​ ទីដែល​រដ្ឋាភិបាល​បានអនុម័ត​ការសាងសង់​ទំនប់​វារីអគ្គិសនី​

ភ្នំពេញ​​ — ទន្លេ ​ស្រែពក​ សេ​សាន​ និង​សេកុង​ ដែល​ស្ថិត​ក្នុង​ខេត្ត​ស្ទឹងត្រែង  ​និង​រតនៈ​គីរី​ នា​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​គឺ​ជា​ដៃ​ទន្លេ​ ដ៏​សំខាន់​ របស់​ទន្លេ​ មេគង្គ។ ប៉ុន្តែ​ទន្លេ​ទាំង​បី ​បាន​នឹង​កំពុង ​រង​ការ​គំរាម​ កំហែង ​ដោយសារ​គម្រោង​  សាងសង់​ ទំនប់​វារី​អគ្គីសនី​  ជាច្រើន​នៅលើ​ទន្លេ​ទាំង​ នោះ​ ដោយ​រួម​ទាំង​គម្រោង​ទំនប់​សេសាន ​ក្រោម​២​ដ៏​ចម្រូង​ចម្រាស់​ដែល​រដ្ឋាភិបាល ​កម្ពុជា​បាន​អនុម័ត​រួច​ហើយ​ផង។ ក្រុម​អ្នក​អភិរក្ស​និង​បណ្តាញ​ការពារ​ ទន្លេទាំងបី ដែល​មាន​មូលដ្ឋាន​នៅក្នុង​ខេត្ត​រតនៈ​គីរី បាន​សម្តែង​ការ​ ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដែល​គេ​មិន​អាច​ស្មាន​ដល់ ប្រសិន​ជា​ទំនប់​ ទាំង​នោះ​ត្រូវ​បាន​សាងសង់​មែន​នោះ។​

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, បរិស្ថាន, សេដ្ឋកិច្ច, សំឡេង, អត្ថបទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ

វីដេអូ​ឯកសារ​ថ្មី​មួយ​ក្រឡេក​មើល​ផល​ប៉ះពាល់​នៃ​ទំនប់​វារី​អគ្គិសនី​ និង​ផ្តល់​ជម្រើស​ផ្សេងៗ

ដោយ៖ សាយ មុន្នី, វីអូអេ ខ្មែរ
២៩ ធ្នូ ២០១៣

ទិដ្ឋភាព​នៃដងទន្លេសេសាន​ ទីដែលរដ្ឋាភិបាលគ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​

ទិដ្ឋភាព​នៃដងទន្លេសេសាន​ ទីដែលរដ្ឋាភិបាលគ្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​

ភ្នំពេញ — ភាពយន្ត​ឯកសារ​ថ្មី​មួយ​ឆ្លុះ​បញ្ចាំង​ពី​ផល​ប៉ះពាល់​ដ៏​មហន្តរាយ​នៃ​គម្រោង ​សាង​សង់​​​  ទំនប់​វារី​អគ្គិសនី​នៅលើ​ទន្លេ​សេកុង ស្រែពក​ និង​សេ សាន ​នៃអាង​ ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា។ ភាពយន្ត ​ថ្មី​នេះ​ ក៏​ផ្តល់​អនុសាសន៍​ អំពី​ជម្រើស​ ផ្សេងៗ​ ទៀត​ដើម្បី​ទាញ​ យក​ថាមពល ​ក្រៅ​ពី​វារី​អគ្គិសនី។​

ភាពយន្ត​ឯកសារ​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា​«ថាមពលវារី​ អគ្គិសនី៖ ផលប៉ះពាល់​ និង​ជម្រើស​ផ្សេងៗ»​បាន​ពិនិត្យ​មើល​ទៅលើ​របៀបដែល​ គម្រោង​សាងសង់​ទំនប់​វារី​ អគ្គិសនីនៅលើ​ទន្លេ​សេកុង ស្រែពក និង​សេសាន​ អាច​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​នៅក្នុង​ប្រទេស​កម្ពុជា។​

អានបន្ត→

បានផ្សាយ​ក្នុង ទាំងអស់, បរិស្ថាន, សិទ្ធិមនុស្ស, សេដ្ឋកិច្ច, អត្ថបទ | បានដាក់ពាក្យ​គន្លឹះ , , , | បញ្ចេញមតិ